ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនប្រដាល់សកលកម្ពុជាឈ្នះ មេដាយសំរិទ្ធ៤គ្រឿងនៃ Thailand International Boxing Series IV/2019

21

ភ្នំពេញ៖ក្រុមជម្រើសជាតិយុវជនប្រដាល់សកលកម្ពុជាដណ្តើមបាន មេដាយសំរិទ្ធ៤គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់សាកលអន្តរជាតិ “Thailand International Boxing Series IV/2019” ដែលប្រព្រឹត្តទៅចាប់ពីថ្ងទី៣ ដល់៩ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្ត Phuket ប្រទេសថៃ ។
លោកប៊ួយ សោភ័ណ្ឌអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានប្រាប់ពីប្រទេសថៃថាសម្រាប់ការប្រកួតខាងលើកនេះ យើងឈ្នះមេដាយសំរិទ្ធ៤គ្រឿងរួមមានកីឡាករ នៅ សុខទី ទទួលបានមេដាយសំរិទ្ធក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម និងកីឡាករ ពេញ វណ្ណថង ទទួលបានមេដាយសំរិទ្ធក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
លោកបានបន្តថា កីឡាការិនី យ៉ែម ស្រីនាង ទទួលបានមេដាយសំរិទ្ធក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និងកីឡាការិនី វី ស្រីស្រស់ ទទួលបានមេដាយសំរិទ្ធក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ ការប្រកួតនេះមានការចូលរួមពីកីឡាករ-ការិនីយុវជននៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
ក្រុមអ្នកប្រដាល់កម្ពុជាបានមកដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី៩កញ្ញាក្នុងខណៈដែលកីឡាករមួយរូបគឺណាត សៀកនិន កីឡាការិនីវី ស្រីខួច និងនូវ ស្រីពៅចេញទៅហាត់នៅជប៉ុនត្រៀមស៊ីហ្គេមនោះ ៕

អត្ថបទដែលជាប់ទាក់ទង