ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកដើរចេញចុងក្រោយនៃជុំទី១

31

​ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementនាយប់ថ្ងៃទី៧កញ្ញាបានបញ្ចប់ការប្រកួតជម្រុះជុំទី១ហើយ ។

អ្នកប្រដាល់ចំនួន៣២រូបមកពី៣២សមាគម ក្លិបដែលចូលរួមប្រកួតជមរុះនោះពេលនេះនៅសល់១៦រូបដើម្បីបន្តប្រកួតជម្រុះនោជុំទី២ទៀត ។ជុំទី២នេះក្នុងចំណោមជើងខ្លាំងទាំង១៦រូបនឹងត្រូវជម្រុះយក៨រូបដើម្បីប្រ​កួតជម្រុះនៅជុំទី៣បន្តទៀត ។

​ក្នុងការប្រកួតជម្រុះបញ្ចប់ជុំទី១នាយប់ថ្ងៃទី៧កញ្ញាអ្នកប្រដាល់ជើងចាស់ទិត្យ សុវណ្ណគីរីរបស់សមាគម​ ប្រដាល់ក្រសួងកសិកម្មបានប្រើកែងផ្ដួលអ្នកប្រដាល់ជើងថ្មីពិល រ័ត្នមកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងឲ្យសន្លប់​នៅទឹកទី២ ។

​សុវណ្ណគីរីទោះបីគេបោះបង់ចោលការប្រកួតយូរហើយក៏ពិតមែនតែគេនៅវ៉ៃបានល្អ រហ័ស និងក្លាហាន​ក្នុងការវាយលុក ។ស្ថានភាពនៃការប្រកួតគេមានប្រៀបលើគូប្រកួតរបស់ខ្លួនតាំងពីដើមទឹកទី១មកម្ល៉េះតែនៅទឹក​ទី២គេមានឩិកាសបញ្ចេញមួយកែងបានយ៉ាងល្អធ្វើឲ្យពិល រ័ត្នសន្លប់ក្រោកលែងរួច ។ពិល រ័ត្នខ្ទាតចេញពីការប្រកួតរីឯសុវណ្ណគីរីកក់កៅអីសម្រាប់ប្រកួតនៅជុំទី២ទៀត ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ទូច ដេវីដក្លិបអារុណរះកីឡាបានផ្ដួលអ្នកប្រដាល់កុយ ចាន់តូក្លិបគីសែមានរិទ្ធឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ។

​ទោះបីកុយ ចាន់តូស្គាល់សង្វៀនប្រដាល់មុនដេវីដក៏ពិតមែនតែដេវីដជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃ​រហ័ស និងធ្ងន់នោះគេបានដាល់ចំក្បាលពោះចាន់តូធ្វើឲ្យអ្នកប្រដាល់រូបនេះដួលសន្លប់ក្រោកលែងរួចតែម្ដង ។

ចាន់តូខ្ទាតចេញពីការប្រកួតត្រឹមនេះចំពោះទូច ដេវីដរង់ចាំប្រកួតបន្តនៅជុំទី២ទៀត ​ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់កម្ពុជាសួន ចាន់នីដែលគេស្គាល់ជាទូទៅថាសូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកបានផ្ដួលអ្នកប្រដាល់ថៃភេច ង៉ាម(Phich Ngam)ឲ្យសន្លប់នៅទឹកទី២ ។

​សូមបញ្ជាក់ថាភេច ​ង៉ាមជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលធ្លាប់ស្ពាយខ្សែក្រវាតិពីស្រុកខ្មែរទៅស្រុកថៃបានមួយតែគេមកលើកនេះហាក់ដូចជាវ៉ៃមិនបានល្អឡើយ ។

​ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់រវាងអ្នកប្រដាល់រួមជាតិវិញនោះអ្នកប្រដាល់ធីម ទ៍ាន់ក្លិបខេត្តរតនគីរីផ្ដួលអ្នកប្រដាល់ជើងចាស់ឃឹម ពេជ្រចិន្ដាក្លិបកុលបុត្រគុនខ្មែរឲ្យបង្ខំចិត្តបោះបង់ចោលការប្រកួតមុនស្នូរជួងបញ្ចប់ទឹកទី២ ៕

អត្ថបទដែលជាប់ទាក់ទង