ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចេញទៅត្រាំពឹសនៅជប៉ុនមុនស៊ីហ្គេមមកដល់

19


ភ្នំពេញ៖អ្នកប្រដាល់សាកលកម្ពុជា៣រូបក្នុងនោះកីឡាករមួយរូបនិងកីឡាការិនី២រូបរួមជាមួយគ្រូបង្វឹក មួយរូនឹងចេញទៅហ្វឹកហាត់ នៅប្រទេសជប៉ុននៅថ្ងៃទី៩កញ្ញាខាងមុខនេះដើម្បីត្រឿមស៊ីហ្គេមលើកទី៣០នៅប្រ ទេសហ្វីលីពីន ។
នៅព្រឹកថ្ងៃទី៧កញ្ញាដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឩត្តមសេនីយ៍ឯកតែម ម៉ឺនដែល
ជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនប្រធានសហព័ន្ធ
កីលាប្រដាល់សាកលកម្ពុជារួមជាមួយសមាជិកទ្រទ្រង់ជាច្រើនរូបបានចូលរួមសំណេះសំណាល និងឩបត្ថម្ភ ថវិការដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំង៣រូប ។
ពួកគេនឹងហ្វឹហាត់នៅទីក្រុងអូសាកាតាមរយៈMOUរវាងសហព័ន្ធប្រដាល់សាកលកម្ពុជានឹក្លិបប្រដាល់មួយរបស់ជប៉ុននៅអូសាកា ។ក្លិបនោះគេបានផ្ដល់អាហារូបករណ៍សម្រាប់ការហ្វឹកហាត់នេះទាំងសោហ៊ុយ ធ្វើដំណើរ ហូនចុកស្នាក់នៅក្នុងអម្លុងហ្វឹកហាត់នេះ ។
ក្លិបនេះគេក៏សន្យាផ្ដល់ដល់កម្ពុជានូវសម្ភារៈហ្វឹកហាត់និងផលប្រយោជន៍ជាច្រើនទៀតដល់ប្រដាល់ សាកលកម្ពុជា ។
កីឡាករដែលចេញទៅហាត់នោះមានកីលាករណាត សៀកនិនដែលគេស្គាល់ជាទូទៅថាពេជ្រ ម្ទេស
ខ្មាំង ដែលស្ថិតក្នុងប្រភេទទម្ងន់៥៦គីឡូក្រាម ។កីឡាការិនីនូវ ស្រីពៅទម្ងន់៥១គីឡូក្រាម និង កីឡាការិនី វី ស្រីខួចទម្ងន់៦០គីឡូក្រាម ។ចំពោះគ្រូបង្វឹកគឺលោកវ៉ែន សុផល ។
លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនមានជំនឿចិត្តថាពួកគេទាំង៣រុបសុទ្ធតែជាអ្នកប្រដាល់ជាទីសង្ឃឹម
ក្នុងការដណ្ដើមបានមេដាយពីស៊ីហ្គេម។ពួកគេហ្វឹកហាត់ នៅទីនោះដោយមិនត្រឡប់មកស្រុកខ្មែរវិញឡើយ
គឺចេញពីជប៉ុនឆ្ពោះទៅហ្វីលីពីនដែលជាកន្លែប្រារព្ធកីឡាស៊ីហ្គេមតែម្ដង ។
លោកឩត្តមសេនីយ៍ឯកតែម ម៉ឺនសំណូមពរឲ្យពួកកេរក្សាទម្ងន់ឲ្យបានល្អព្រោះតែកាលណារក្សាឮ
ទម្ងន់បានកម្លាំប្រាកដជាល្អជាមិនខាន ។ការចេញទៅហាត់នេះត្រូវរក្សាវិន័យ និងកិត្តិយសជាខ្មែរឲ្យបាន ជាដាច់ខាត ។
លោកCassey BarnetនាយសាលាCam Edបានជួយឩបត្ថម្ភដល់កីឡាករ កីឡាការិនីនិងគ្រូបង្វឹក១.០០០ដុល្លារ ជាមួយគ្នានេះលោកហូ គឹមសៀនដែលជាសមាជិកគណៈកម្មការទ្រទ្រង់សហព័ន្ធ លោកតែម ម៉ឺនឡោកហេង សុឃនដែលជាអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងសប្បុរសជនជាច្រើនរូបទៀតព្រមទាំងប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជាបានចួយឩបត្ថម្ភដល់កីឡាករ កីឡាការិនីនិងគ្រូបង្វឹកសម្រាប់ការ ចេញទៅហ្វឹកហាត់នេះ ៕

អត្ថបទដែលជាប់ទាក់ទង