ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូWTកំណត់ពីកាលបរិច្ឆេទ ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩

16

ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូកីឡាតេក្វាន់ដូWTWorld Taekwondo)បានកំណត់ជាស្រេចហើយនូវ
កាលបរិច្ឆេទ ប្រកាសរៀបចំការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ។
ការប្រកួត នឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នៅអគារតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុង
ពហុកីឡដ្ឋានជាតិ ។
ការប្រកួតឆ្នាំនេះសហព័ន្ធសម្រេចដាក់ ២១វិញ្ញាសាឲ្យប្រកួតដែលរួមមានវិញ្ញាសាផ្នែកមេគុនមាន ៦វិញ្ញាសា (អាយុ ១៥ដល់១៧ឆ្នាំ មាន ៣វិញ្ញាសា និងអាយុ ១៨-៣២ឆ្នាំ មាន ៣វិញ្ញាសា) មេគុនឯកត្តជនបុរស អាយុ១៤ដល់១៧ឆ្នាំខ្សែក្រវាត់ខ្មៅ១ដាន់ឡើង មេគុនឯកត្តជនអាយុនារី ១៤ដល់១៧ឆ្នាំ ខ្សែក្រវាត់ខ្មៅ១ដាន់ឡើង មេគុនគូ(បុរស-នារី) អាយុ ១៤-១៧ឆ្នាំ ខ្សែក្រវាត់ខ្មៅ១ដាន់ឡើង។ មេគុនឯកត្តជនបុរស ១៨ដល់៣២ឆ្នាំខ្សែក្រវាត់ខ្មៅ១ដាន់ឡើង មេគុនឯកត្តជននារី ១៨ដល់៣២ឆ្នាំ ខ្សែក្រវាត់ខ្មៅ១ដាន់ឡើង និងមេគុនគូ(បុរស-នារី) ១៨ដល់៣២ឆ្នាំ ខ្សែ ខ្មៅ១ដាន់ឡើង។
មេគុនត្រៀមប្រកួតគឺ មេគុនទី៦(Yook Jang) ដល់មេគុនទី១២(Pyongwon) កីឡាករ-កីឡាការិនីផ្នែកមេគុន ក្នុងម្នាក់អាចប្រកួតបានពីរវិញ្ញាសា។
វិញ្ញាសាផ្នែកប្រយុទ្ធ មាន ១៥ប្រភេទទម្ងន់គឺប្រយុទ្ធអាយុ ១៤ដល់១៧ឆ្នាំ មាន ៦ប្រភេទទម្ងន់ (បុរស ៤ប្រភេទទម្ងន់ និងនារី ២ប្រភេទទម្ងន់)ដូចជាបុរសទម្ងន់ក្រោម ៤១គីឡូក្រាម ១៤-១៧ឆ្នាំ ខ្មៅ១ជាន់ឡើង បុរសទម្ងន់ ៤១ដល់៤៥គីឡូក្រាម, ១៤-១៧ឆ្នាំ ខ្មៅ១ជាន់ឡើង បុរសទម្ងន់ ៤៥ដល់៤៩គីឡូក្រាម ១៤ដល់១៧ឆ្នាំ ខ្មៅ១ដាន់ឡើង បុរសទម្ងន់ ៤៩ដល់៥៥គីឡូក្រាម ១៤ដល់១៧ឆ្នាំ ខ្មៅ១ជាន់ឡើង នារីទម្ងន់ក្រោម ៤២គីឡូក្រាម ១៤ដល់១៧ឆ្នាំ ខ្មៅ១ជាន់ឡើង និងនារីទម្ងន់ ៤២ដល់៤៦គីឡូក្រាម ១៤ដល់១៧ឆ្នាំ ខ្សែក្រវាត់ ខ្មៅ១ដាន់ឡើង។
ចំណែកប្រយុទ្ធអាយុ ១៨ដល់៣២ឆ្នាំ មាន ៩ប្រភេទទម្ងន់ (បុរស ៥ប្រភេទទម្ងន់ និងនារី ៤ប្រភេទទម្ងន់) បុរសទម្ងន់ក្រោម ៥៤គ.ក្រ អាយុ១៨ដល់៣២ឆ្នាំ ខ្មៅ១ដាន់ឡើង បុរសទម្ងន់ ៥៤ដល់៥៨គីឡូក្រាម ១៨ដល់៣២ឆ្នាំ ខ្មៅ១ដាន់ឡើង បុរសទម្ងន់ ៥៨-៦៣គ.ក្រ ១៨-៣២ឆ្នាំ ខ្សែក្រវាត់ ខ្មៅ១ដាន់ឡើង បុរសទម្ងន់ ៦៣ដល់៦៨គីឡូក្រាម ១៨ដល់៣២ឆ្នាំ ខ្មៅ១ដាន់ឡើង បុរសទម្ងន់ ៦៨ដល់៧៤គីឡូក្រាម ១៨ដល់៣២ឆ្នាំ ខ្មៅ១ដាន់ឡើង នារីទម្ងន់ក្រោម ៤៦គីឡូក្រាម ១៨ដល់៣២ឆ្នាំខ្មៅ១ដាន់ឡើង នារីទម្ងន់ ៤៦ដល់៤៩គីឡូក្រាម ១៨ដល់៣២ឆ្នាំ។
កីឡាករ-កីឡាការិនីផ្នែកប្រយុទ្ធត្រូវមានម៉ាសការពារដៃ ម៉ាសការពារជើង ស្រោមដៃ កៅស៊ូការពារធ្ធ្មេញ និងម៉ាសការពារប្រដាប់ភេទ ហើយកីឡាករ និងកីឡាការិនីផ្នែកប្រយុទ្ធ ក្នុងម្នាក់អាចប្រកួតបានតែមួយប្រភេទទម្ងន់ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង