ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងបញ្ជូនកីឡាករ Kick boxing ៦ប្រភេទទម្ងន់ទៅSEA GAMESឆ្នាំនេះ

20


ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសថា សម្រាប់ស៊ីហ្គេមចុងឆ្នាំនេះក្រៅពីបញ្ជូនកីឡាគុន
​ខ្មែរទៅចូលរួមនោះសហព័ន្ធនឹងបញ្ជូនកីឡាករ Kick boxingចំនួន៦ប្រភេទទម្ងន់ទៅចូលរួមដែរ ។
លោកឩត្តមសេនីយ៍ឯកតែម ម៉ឺប្រធានសហព៧ន្ធប្រដាល់គុនខ្មែរបានប្រគល់ភារកិច្ចដល់គ្រូបង្វឹកឲ្យ ពង្រឹងដល់កីឡាករ-កីឡាការិនី ប្រដាល់គុនខ្មែរ និងកីឡាករ Kick boxing ដោយប្រមូលផ្តុំគ្នាហ្វឹកហាត់ដើម្បីត្រៀម ចេញទៅប្រកួតកីឡាស៊ីហ្គេម “SEA GAMES” លើកទី៣០ នៅប្រទេសហ្វីលីពីនខាងមុខ។
សម្រាប់ស៊ីហ្គេមឆ្នាំនេះកម្ពុជាអវត្តមានកីលាករឃុន ឌីម៉ាដែលជាម្ចាស់មេដាយមាសស៊ីហ្គេម
លើកទី២៩ឆ្នាំ២០១៧តែទោះជាយ៉ាងណាក៏កម្ពុជានៅមានក្ដីសង្ឃឹមក្នុងការប្រជែងយកមេដាយមាសដដែល
ព្រោះកីឡាប្រដាល់គុនខ្មែរ និងកីឡាករ Kick boxingជាប្រភេទកីឡាមួយដែលកម្ពុជាមានសក្ដានុពលខ្លាំងណាស់
ដែលនេះជាឳកាសល្អសម្រាប់កម្ពុជា ។
ចំពោះកីឡាករ Kick boxing កម្ពុជានឹងបញ្ជូនកីឡាលើ៦ប្រភេទទម្ងន់រួមមាន ប្រភេទទម្ងន់ ៥១គីឡូក្រាម ប្រភេទទម្ងន់ ៥៤គីឡូក្រាម ប្រភេទទម្ងន់ ៥៧គីឡូក្រាម ប្រភេទទម្ងន់ ៦០គីឡូក្រាម ប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម និងប្រភេទទម្ងន់៦៩គីឡូក្រាម។
Kick boxingមានប្រភពដំបូងចេញពីប្រទេសជប៉ុន ។អ្នកក្បាច់គុនជប៉ុន២រូបជាអ្នកបង្កើតក្បាច់គុននេះ
ឡើងគឺលោកOsamu Noguchi និងលោក Tatsuo Yamada តាំងពីជាង៥០ឆ្នាំមុនមកម្ល៉េះ ។ក្បាច់គុននេះគឺមាន
លក្ខណៈចម្រុះរវាងប្រដាល់ និងការាតេដូ ។
ក្បាច់គុននេះគេវ៉ៃដោយប្រើជើង និងកណ្ដាប់ដៃ ជង្គង់តែមិនអនុញ្ញាតឲ្យប្រើកែងឡើយ ។នៅអាមេរិក
​គេឃើញមានប្រកួតKick boxingក្នុងអម្លុងទសវត្សរ៍ឆ្ន១៩៧០ ហើយមកដល់ឆ្នាំ១៩៧៥ចាប់មានការសាយភាយជា

one caucasian Muay Thai kickboxing kickboxer thai boxing men isolated on white background

អត្ថបទដែលជាប់ទាក់ទង