ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង ខេមរៈ សេរីមន្ដ សាងសង់ផ្ទះវីឡាមួយមិនគ្រប់ឥឡូវនេះ កំពុងសាងសង់ផ្ទះថ្មី យ៉ាងធំស្កឹមស្កៃ បន្ថែមទៀត

221

ភ្នំពេញ៖ ប្រិយមិត្ដ ធ្លាប់បានជ្រាបច្បាស់រួចហើយថា កំពូលតារាចំរៀង លោក ខេមរៈ សេរីមន្ត គឺជាតារាចំរៀងដ៌មានប្រជាប្រិយភាព និងទទួលបានការគំាទ្រខ្លំាងពីសំណាក់ពុកម៉ែនោះ ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងប្រុសលោកខេមរៈ សិរីមន្ត កាន់តែទទួលបាននូវប្រជាប្រិយភាព ក៏ដូចជាការគាំទ្រកាន់តែខ្លាំងឡើង ទោះបីជាបច្ចុប្បន្នលោកមានប្រពន្ធកូនរីឯវ័យកាន់តែទៅមុខយ៉ាងណាក្តី។ ដោយឡែក តារាប្រុសរូបនេះក្រៅពីមានសុភមង្គលខ្លាំងនៅក្នុងគ្រួសារ លោកក៏មានជីវិតឯកជនមួយដ៏ល្អ រស់នៅក្នុងស្ថានភាពបែប ស៊ីវិល័យ រថយន្តទំនើបជិះច្រើនជាបន្តបន្ទាប់ ជាពិសេសគឺរស់នៅក្នុងផ្ទះវីឡាដ៏ធំស្កឹមស្កៃ។ តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ កាលពីពេលថ្មីៗនេះមានការលេចឡើង នូវរូបភាពផ្ទះវីឡាមួយទៀតដែលជាការបង្ហោះរបស់ភរិយាលោក ជា មួយនឹងទិដ្ឋភាពខាងមុខផ្ទះដែលកំពុងសាងសង់ជិតរួចរាល់ យ៉ាងស្រស់ស្អាតធំ គួរឲ្យចង់រស់នៅ។ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសលោក ដែលមានជីវិតយ៉ាងល្អបែបនេះ ដែលមានផ្ទះមួយហើយដែលធំខ្លាំង ពេលនេះបន្ថែមផ្ទះមួយទៀតយ៉ាងស្អាតគួរឲ្យចង់រស់នៅ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង