ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ ជំរុញឲ្យម្ចាស់យានយន្ត ប្រញាប់ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ភេទប្រចាំឆ្នាំ២០១៩

34

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយក្រើនរំលឹកជាថ្មីដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ឲ្យប្រញាប់អញ្ជើញទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៩ ឲ្យបានទាន់ពេលវេលា។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ការបង់ពន្ធនេះនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។ ប្រសិនបើម្ចាស់យានជំនិះ មិនបានបំពេញកាត្វពកិច្ចទាន់ពេលវេលាទេ នឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ ស្តីពីសារពើពន្ធជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារបានបន្ថែមទៀតថា ម្ចាស់យានយន្តអាចទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៩ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមធនាគារដែលជាដៃគូរបស់អគ្គនាយកដ្ឋាពន្ធដារ៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖

អត្ថបទដែលជាប់ទាក់ទង