ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី១០ ចាប់ផ្ដើមក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម

27

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រដាល់មួយដែលមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូបនិងអ្នកប្រដាល់ជើងខ្លាំងថៃ៤រូប នឹងជួបប្រកួតគ្នាដណ្តើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី១០ ទម្ងន់៦៣,៥០០គីឡូក្រាមដែលនឹងចាប់ផ្តើមធ្វើការប្រកួតជម្រុះ នៅថ្ងៃទី២១កញ្ញា២០១៩ខាងមុខនេះ នៅលើសង្វៀនអាស៊ីអាគ្នេយ៍ ។
ក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី០៦កញ្ញា២០១៩នេះអោយដឹងថាការប្រកួតជើងឯកខារ៉ាបាវទម្ងន់៦៣,៥០គីឡូក្រាមលើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន ៨ រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់ ។ អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះ រួមមាន រិនសារ័ត្នក្លិបកងទ័ពជើងទឹក ,យ៉េនឌីណា សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ,ពុយ វណ្ណៈ ក្លឹបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ និងសេង ស្រឿនក្លឹបមហិរិទ្ធមេសថ្ងកខេត្តស្វាយរៀង។
ចំពោះអ្នកប្រដាល់ថៃ ៤ នាក់វិញ មានឆាង ស៊់ក( Chhang Soek) , លូម លេង(Loom Leng) , កូឡាប ដាំ
(Kolap Dam) និង ហ្វា នីមីត(Far Nemith) ។
ការប្រកួតតាមរូបមន្តវិលជុំជម្រុះក្នុងពូលដោយសន្សំពិន្ទុ ដែលមានបីដំណាក់កាល ។ ដំណាក់ទី១ អ្នកប្រដាល់ទាំង៨នាក់នោះចែកជាពូលខ្មែរនិងពូលបរទេសដែលមាន៤នាក់ក្នុងមួយពូល។ ក្នុងវគ្គប្រកួតសន្សំពិន្ទុនេះអ្នកប្រដាល់ខ្មែរទាំង៤នាក់ ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ ។
បន្ទាប់ពីចប់វគ្គសន្សំពិន្ទុគឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះចម្លែកបន្តិចគឺ
គឺអ្នកបានលេខ១ក្នុងពូលខ្មែរប្រកួតជាមួយលេខ២ក្នុងពូលខ្មែរគ្នាឯង ។ចំពោះថៃលេខ១ក្នុងពូលក៏ប្រកួតជាមួយ លេខ២ក្នុងពូលដែរ ។
អ្នកឈ្នះនឹងប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ឯអ្នកចាញ់ប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ។ចំ
ពោះម្ចាស់ខ្សែក្រវាត់ក្រៅពីបានទទួលខ្សែក្រវាត់នោះ បានទទួលើរង្វាន់អម៤.០០០ដុល្លារ ចំពោះជើងឯករងបាន
ពាននិងរង្វាន់អម២.៥០០ដុល្លារ លេខ៣បានពាន និងរង្វាន់អម១.៥០០ដុល្លារ និងលេខ៤បានពានមួយនិងរង្វាន់ លើកទឹកចិត្ត១.០០០ដុល្លារ ។
លោកឩត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានព្រមាន ចំពោះអ្នកប្រដាល់កម្ពុជាឲ្យ
ក្លាហានក្នុងការទទួលស្គាល់ពីលទ្ធផលនៃការប្រកួត ហើយត្រូវជម្រុះចោលជាដាច់ខាតនូវចរឹកឡាំប៉ាមិនចុះចេញពីសង្វៀននៅពេលដែលលទ្ធផលខ្លួនចាញ់នោះ ៕

អត្ថបទដែលជាប់ទាក់ទង