ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកម្ពុជាលេងស្មើហុងកុង១ទល់១ក្នុងទឹកដី

20


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ជម្រុះជើងឯកពិភពលោកជុំទី២ ដែលលេងនៅលើទឹកដីកម្ពុជានោះ ក្រុមកម្ពុជាលេងស្មើជាមួយក្រុមហុងកុង១ទល់១។
ហុងកុងបានទាត់ចូលក្រុមកម្ពុជាមួយគ្រាប់មុនដែលធ្វើ
បានសម្រេចដោយកីឡាករលេខ១៦Tan Chun Lok។មកដល់នាទី
៣៤ក្រុមកម្ពុជាយកស្មើបានវិញ ដោយកីឡាករលេខ១៤កែវ សុខផេង ។លទ្ធផលនេះបានរក្សាទុករហូតដល់ចប់ការប្រ
កួតដោយហុងកុងបាន១ពិន្ទុ ក្នុងដៃឯកម្ពុជាក៏បាន១ពិន្ទុក្នុងដៃ
​ដែរ ។
លោក Filex G. Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុ បានបញ្ជាក់ថា លោកមិនពេញចិត្តនឹងលទ្ធផលនេះទេ តែលោកក៏មិនខកចិត្តដែរ» ក្រោយស្មើជាមួយហុងកុង។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Filex G.Dalmas បានលើកឡើងថា «សម្រាប់មតិរបស់ខ្ញុំ ពួកយើងមិនពេញចិត្តនឹងលទ្ធផលនេះទេ តែក៏មិនខកចិត្តដែរ ពួកយើងបានធ្វើការងារជាមួយកីឡាកររយៈពេល ១ឆ្នាំមកហើយ។ ប៉ុន្ដែនេះត្រឹមជាមូលដ្ឋានគ្រឹះប៉ុណ្ណោះ។ ខ្ញុំគិតថា ប្រជាជនកម្ពុជា គួរតែសប្បាយចិត្ត សម្រាប់អ្វីដែលកីឡាកររបស់យើង បានធ្វើនៅលើទីលានថ្ងៃនេះ។ យើងមិនចង់ធ្វើជាក្រុមមួយ ដែលតូច ឬខ្សោយ ទៅលេងជាមួយក្រុមមួយខ្លាំងនោះទេ។ អ្វីដែលខ្ញុំនិយាយ… ព្រោះកីឡាករយើងមានភាពក្លាហាននិងហ៊ានលេងគ្រប់កាលៈទេសៈ ទាំងនេះគឺជាអ្វីដែលអ្នកគាំទ្រ។»
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែលរូបនេះ បានបន្តទៀតថា៖«នេះគឺជាមូលដ្ឋានគ្រឹះ
របស់កីឡាករកម្ពុជារបស់យើង ទោះប៉ះក្រុមណាក៏ដោយហើយ នៅតែរក្សាទម្រង់លេងបែបនេះដដែល។ ទោះបីជាយើងត្រូវគេនាំមុខ ១ទល់០ ក៏ដោយ តែយើងព្យាយាមលេង និងរក្សាបាល់ រហូតយើងធ្វើបានសម្រេចមកវិញ ទោះបីវាជួបការលំបាកក្នុងបាល់ទាត់ក្ដី។»
លោកបានបន្ថែមចុងក្រោយថា៖ «ការលេងថ្ងៃនេះមិនមែនជាគុណសម្បត្តិ តែកីឡាករលេងលើទីលាននោះទេ គឺផ្ដើមចេញពីកីឡាករ ៣៥នាក់ដែលបានចាប់ផ្ដើមការហ្វឹកហាត់ពីថ្ងៃដំបូង។ និយាយរួម គឺបាល់ទាត់ គឺត្រូវការបែបនេះ ដោយកីឡាករត្រូវធ្វើការជាក្រុម និងសហការគ្នាជានិច្ច។»
ដោយឡែកលោកMika MattiPaate lainenគ្រូបង្វឹកក្រុមជម្រើសកោះហុងកុងបាន
លើកឡើងក្នុងសន្និសីទសារព័ត៌មានថា លោកមើលឃើញពីការអភិវឌ្ឍន៍របស់ក្រុមជម្រើសជាតិកម្ពុជា ពោលគឺមានភាពប្រសើរឡើង ១គួរឱ្យកត់សម្គាល់បើធៀបនឹងការប្រកួតកន្លងមក។
លោកបានលើកឡើងថា៖ «កម្ពុជាគឺជាក្រុមដែលមានកីឡាករ មានល្បឿនលឿនដែល
បង្កបញ្ហាដល់ក្រុមខ្ញុំតែយ៉ាងណាខ្ញុំក៏សប្បាយចិត្ត នឹងការខំប្រឹងរបស់កីឡាករយើង ដែលបានព្យាយាមប្រយុទ្ធរហូតចប់ការប្រកួត ៩០នាទី ហើយយ៉ាងហោចណាស់ក៏យើងរកបានគ្រាប់បាល់ និងទទួលបាន ១ពិន្ទុក្នុងដៃដែរ ប៉ុន្តែលទ្ធផលនេះខ្ញុំមិនពេញចិត្តនោះទេ ព្រោះខ្ញុំមកទីនេះ ដើម្បីទទួលបាន ៣ពិន្ទុ តែយើងដឹងថាវាមិនងាយស្រួលនោះទេ សម្រាប់ការប្រកួតក្រៅដី។»
គ្រូបង្វឹកជនជាតិហ្វាំងឡង់រូបនេះបានបន្ថែមថា «កម្ពុជាគឺជាក្រុមមួយដែលមានការអភិវឌ្ឍន៍ និងរីកចម្រើនលឿនខ្លាំងមែនទែន ដែលធ្វើឲ្យការប្រកួតនេះមាន ភាពទាក់ទាញកាន់តែខ្លាំង ហើយក្រុមកម្ពុជា មានផែនការច្បាស់លាស់ មានទស្សនៈ និងចក្ខុវិស័យច្បាស់លាស់ វាពិតជាការប្រកួតក្នុងដីដ៏អស្ចារ្យមួយសម្រាប់កម្ពុជា ព្រោះជាការប្រកួតមុខអ្នកគាំទ្ររបស់ខ្លួន ហើយវាពិតជាមិនងាយស្រួលនោះទេ សម្រាប់ក្រុមយើងហើយយើង នឹងព្យាយាមកែប្រែឲ្យបានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។»
សូមបញ្ជាក់ថា កម្ពុជា នឹងមានការប្រកួតមួយប្រកួតទៀតនៅក្នុងពូល C នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ជាមួយជម្រើសជាតិបារ៉ែន ដែលជាការប្រកួតទី២ ប្រចាំពូលនេះ ខណៈពេលនេះផងដែរ កម្ពុជា កាន់ ១ពិន្ទុក្នុងដៃ។

អត្ថបទដែលជាប់ទាក់ទង