ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នឹងទៅប្រកួតជើងឯកអត្តពលកម្មពិភពលោក លើកទី៥២ នៅទីក្រុងដូហា

19


ភ្នំពេញ៖សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រចិត្តនឹងបញ្ជូនមន្ត្រីមួយរូប និងកីឡាករមួយរូបទៅចូលរួមមហា
សន្និបាតអត្តពលកម្មអន្តរជាតិ និងការប្រកួតជ្រើសរើសជើងឯកអត្តពលកម្មពិភពលោក លើកទី៥២ (52nd IAAF World Athletics Chamdpionships )នៅទីក្រុងដូហាប្រទេសកាតា ។
ការប្រកួតដែលនឹងមានប្រទេសជាច្រើនចូលរួមនោះនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែ កញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ។
លោក ហ៊ុន បូរី ជាអគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រចិត្ត បានប្រាប់ឲ្យដឹងថា រូបលោកនឹងដឹកនំាកីឡាករមួយរូបចូលរួមការប្រកួត52nd IAAF World Athletics Chamdpionships លើកទី៥២ នៅប្រទេសកាតា ហើយរូបលោកនឹងចូលរួមមហាសន្និបាតតែម្ដង។
ចំពោះកីឡាករមួយរូបដែលនឹងត្រូវទៅចូលរួមប្រកួតនោះគឺ កីឡាករជម្រើសជាតិ ម៉ា វីរ៉ូ ប្រកួតលើវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ។
លោកទទួលស្គាល់ថាសម្រាប់ ប្រភេទកីឡាអត្តពលកម្មកម្ពុជាលំបាក នឹងប្រជែងយកមេដាយណាស់តែ ដោយសារ ប្រភេទអត្តពលកម្មយើងទទួលបាន ការអនុគ្រោះទើបយើងត្រូវតែទៅ ចូលរួមក្នុងឋានៈជាប្រទេសសមាជិកសហព័ន្ធអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង