ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាស សុជាតិឡើងសង្វៀនតស៊ូជាមួយអ្នកប្រដាល់ថៃផេត កា

21


ភ្នំពេញ៖ថ្ងៃទី៨កញ្ញានេះអ្នកប្រដាល់កណ្ដាប់ដៃរន្ទះរបស់កម្ពុជាមាស សុជាតិក្លិបឃ្លាំងមឿងកីឡានឹងជួប
ប្រកួតជាមួយអ្នកប្រដាល់ថៃផេត កា(Phat Ka) អ្នកប្រយុទ្ធកំពូលថាមពលChampionដោយប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៦៧គីឡូក្រាម ។
សុជាតិបាត់មុខមួយរយៈដើម្បីសម្ងំត្រាំពឹស ។ ការបង្ហាញមុខមកវិញនេះគេជឿថាសុជាតិនឹងមិនធ្វើឲ្យ
អ្នកគាំទ្រគេខកបំណងឡើយ ។អ្នកប្រដាល់កម្ពុជារូបនេះមានទេពកោសល្យក្នុងការប្រើកណ្ដាប់ដៃផ្ដួលគូប្រកួត
មិនតែប៉ុណ្ណោះទម្ងន់ជើងទាត់ចេញរបស់គេក៏មិនស្រួលទប់ទល់ដែរ ។
ចំពញផេត កាវិញគេក៏ធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរគេមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះ
​ទេ ។អ្នកប្រដាល់ថៃរូបនេះវ៉ៃចេញរហ័សនិងមានចលនាបំលាស់ទីបានលឿន និងពូកែការពារណាស់ ។គេមានប្រវត្តិប្រកួតចំនួន៧៤ដង ឈ្នះ៦៤ដង ចាញ់១០ដង ។
ចំពោះសុជាតិវិញមានប្រវត្តប្រកួតចំនួន៨៨ដង ឈ្នះ៦៥ដង ចាញ់២១ដង និងស្មើពិន្ទុ២ដង ។ការបង្ហាញ
​ខ្លួនលើកនេះគេមានជំនឿចិត្តមាស សុជាតិនឹងឈ្នះផេត កាជាមិនខានឡើយ ។
ឯម ឡេងលីក្លិបថ្មគោលខ័ណ្ឌពោធ្៍សែនជ័យប្រកួតជាមួយអ្នកប្រដាល់ថៃក្វាន់ អេក(Kwan Ek)ដោយប្រ
កួតគ្នាក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម ។
ឡេង លីជាអ្នកប្រដាល់ដែលមានកំណត់ត្រាប្រកួតល្អគួរសម ។មួយរយៈចុងក្រោយនេះការប្រកួតរបស់
គេបានទទួលជ័យជំនះរហូតមិនតែប៉ុណ្ណោះការប្រកួតភាគច្រើនគេផ្ដួលគូប្រកួតបានមុនទឹកទី៥ទៀតផង ។ការ
​ប្រកួតលើកនេះទោះបីក្វាន់ អេកមិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានក៏ពិតមែនក៏គេមានជំនឿចិត្ត
ថាង្នកប្រដាល់កម្ពុជារូបនេះនឹងឈ្នះជាមិនខាន ។
ក្វាន់ អេកគេថ្លាប់មកប្រកួតនៅស្រុកខ្មែរដែរ គេពិតជាមិនអន់តែអ្នកប្រដាល់ថៃរូបនេះចិត្តតូចណាស់គឺបើ
​ត្រូវគូប្រកួតវ៉ៃត្រូវធ្ងន់បន្តិចគេយ៉ាប់ហើយវ៉ៃចេញលែងរួចតែម្ដង ។
ក្វាន់ អេកមានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៦៧ដង ចាញ់២២ដង និងស្មើពិន្ទុ២ដង ។ចំពោះឡេងលីវិញគេមានប្រវត្តិប្រកួតចំនួន៥៨ដងឈ្នះ៤៧ដងចាញ់៨ដងស្មើពិន្ទុ៣ដង។នរណាឈ្នះក្នុងការប្រកួតនេះ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះប្រាក់ ឌីណាក្លិបតាឯកដំបងដែកមានរិទ្ធប្រកួតជាមួយអ្នកប្រ
​ដាល់សែន ណាវីក្លិបឃ្លាំងមឿងកីឡាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ថា សារុនក្លិបពុទ្ធសេរីវង្សប្រកួតជាមួយអ្នកប្រដាល់កំពែង ខ្មៅសមាគមប្រដាល់ក្រសួងការពារជាតិ
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។លីន សេងហុងក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយអ្នកប្រដាល់
សួរ ចាន់រាជក្លិបតាព្រហ្មមានជ័យដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង