ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់​ចេ​ញយន្ត​កា​របន្ថែមទៀត សម្រាប់​​ទាក់ទា​​ញការ​​វិនិយោ​គ ឲ្យកា​ន់​តែ​ច្រើន ​នៅតំ​បន់សេ​​ដ្ឋកិ​ច្ច​ពិសេ​ស នៅ​​​ខេត្តតា​​ម​ជា​យ​​ដែន

56

ខេត្តស្វាយរៀង៖ លោកអគ្គលេខា​​ធិការ​ក្រុមប្រឹ​ក្សាអ​ភិវ​ឌ្ឍ​ន៍ក​ម្ពុជា (CDC) បានស្នើឲ្យភាគីពាក់ព័ន្ធ ប្រតិភូ​​អន្ត​រក្រសួង និងរ​ដ្ឋបាល​ខេត្តស្វា​យរៀង មេត្តាបង្កើនការខិតខំប្រឹងប្រែ​ងប​​ន្ថែមទៀ​ត ដើម្បីសម្រួលប្រតិបត្តិការ​នៃគ​ម្រោង​វិ​និយោ​​គបច្ចុប្បន្ន សំដៅទាក់ទាញអ្នក​វិនិ​​យោគប​រទេ​សប​ន្ថែម មកបណ្តាក់ទុ​​ន នៅតា​មតំប​ន់ជាយ​ដែន ជាពិសេសនៅ​ខេត្តស្វា​យរៀ​ង ដែលជាខេត្តជាប់ព្រំដែន។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនា​យករ​ដ្ឋម​ន្រ្តី និងជាអគ្គលេខា​ធិការ​ក្រុមប្រឹ​ក្សាអ​ភិវ​ឌ្ឍន៍ក​ម្ពុជា​ និងលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបា​លខេត្ត​ស្វាយរៀ​ង នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួ​មក្នុង​កិច្ច​ប្រជុំ ពិភាក្សា​ការងា​រជាមួយ​ប្រតិភូ​អន្តរ​ក្រសួង ស្ថាប័ន នៅសាលប្រជុំសាលាខេត្តស្វាយ​រៀង​។

មន្ត្រីសាលាខេត្តស្វាយរៀងបានឱ្យដឹងថា គោលបំ​ណង នៃកិច្ចប្រជុំពិភ្សា​នេះ បានជជែកអំពីស្ថានភាពជា​ក់ស្តែ​ង នៃសកម្ម​ភាព​វិនិយោគ និងពាណិជ្ជកម្មនៅខេ​ត្ត​ស្វាយរៀង​ សម្រា​ប់ជាមូ​លដ្ឋាន ក្នុងការរៀបចំដាក់​ចេ​ញនូវ​យន្ត​ការ ពិសេសសម្រាប់​ទាក់ទា​ញការ​វិនិយោ​គឲ្យកា​ន់តែ​ច្រើន តាមរយៈ​ជាអា​ទិ៍ ការរៀ​បចំតំ​បន់សេដ្ឋកិច្ចពិសេសនៅ​តា​មជាយ​ដែន ដោយយោងតា​មស្មា​រតី និងលទ្ធផ​លនៃ​វេទិ​ការាជ​រដ្ឋា​ភិបាល និងផ្នែកឯ​កជន ក្រោមអធិបតី​ស​ម្ដេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ក​ម្ពុជានា​ពេលក​ន្លងទៅ​។

មន្ត្រីសាលាខេត្តស្វាយរៀងបានឲ្យដឹងទៀតថា កិច្ចប្រ​ជុំពិភា​ក្សានេះ បានផ្តោតទៅលើបញ្ហាមួ​យចំ​នួន​ដូច​ជា ការ​រៀបចំ​ឲ្យមាន​តំបន់​សេដ្ឋកិ​ច្ចពិសេស តាមជាយ​ដែន​​បន្ថែ​មទៀត​។ ការ​តភ្ជាប់ប​ណ្តាញ និងផ្គត់ផ្គង់អគ្គិសនី​នៅក្នុង​តំបន់​សេដ្ឋកិ​ច្ចពិសេ​សទាំង​នោះ ​។ ការកំណត់នូវវិស័យឧស្សា​ហក​ម្មដែ​លត្រូវទា​ក់ទាញ និងការរៀបចំឡើង​វិញ​នូវកា​រលើក​ទឹកចិ​ត្តដល់​ការវិ​និយោគ។ ការរៀបចំបង្កើនការសម្រួ​ល​ពាណិជ្ជកម្ម និងសម្រួលផ្នែកឡូជីស្ទីកនៅតាម​ជាយ​ដែ​ន ឬតំបន់សេដ្ឋ​កិច្ច​ពិសេស ព្រមទាំងបញ្ហាប្រ​ឈម​មួយចំ​នួន ដែលកំពុងកើតមានឡើង​ពា​ក់ព័ន្ធនឹ​ងកា​រងា​រនេះ។ ការយ​កចិត្តទុកដាក់ទៅលើបរិស្ថាន​ ការរៀបចំប្រព័ន្ធលូ​ អាងច​ម្រោះទឹក​កង្វក់ ការកែច្នៃកាក​សំណ​ល់រឹ​ងវាវ ដែលចេញពីរោ​ងច​ក្រឲ្យមានស្តង់ដារ។

ជាមួយគ្នានេះ លោក សុខ ចិន្តាសោភា ក៏បានស្នើឲ្យភាគីពាក់ព័ន្ធទាំ​ងអ​ស់ មេត្តាបង្កើនការខិតខំប្រឹងប្រែ​ងប​ន្ថែមទៀ​ត ដើម្បីសម្រួលប្រតិបត្តិការ​នៃគ​ម្រោង​វិនិយោ​គបច្ចុប្បន្ន សំដៅទាក់ទាញអ្នក​វិនិ​យោគប​រទេ​សប​ន្ថែម មកបណ្តាក់ទុ​ននៅតា​មតំប​ន់ជាយ​ដែនរបស់កម្ពុជាក៏ដូច​ជានៅ​ខេត្តស្វា​យរៀ​ង។

នៅពេល​រសៀល​ថ្ងៃដ​ដែល គណៈប្រតិភូអន្តរក្រសួ​ង​ស្ថាប័ន អមដំណើរដោយអា​ជ្ញា​ធរដែ​នដី​ និងមន្ទីរពាក់​ព័ន្ធ បានចុះទៅពិនិត្យមើល​តំប​ន់សេ​ដ្ឋកិច្ច​ឧស្សាហ​កម្ម​នៅក្រុង​បាវិតផ​ងដែ​រ៕

អត្ថបទដែលជាប់ទាក់ទង