ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្រើសជាតិយុវជនប្រដាល់សកល ចូលរួមការប្រកួត “Thailand International Boxing Series IV/2019

26

ភ្នំពេញ៖ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ក្រុមជម្រើសជាតិយុវជនប្រដាល់សកលកម្ពុជា ដឹកនាំដោយ លោក ប៊ួយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសថៃហើយកាលពីថ្ងៃទី៣កញ្ញា ។
នេះជាការចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ “Thailand International Boxing Series IV/2019” ដែលប្រព្រឹត្តទៅ នៅខេត្ត ភូកេត ប្រទេសថៃ ។
តាមការឲ្យដឹងពីលោកប៊ួយ សោភ័ណ្ឌដែលជាប្រធានប្រតិភូនោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី៥កញ្ញានេះទៅ ។
ប្រតិភូយុវជនប្រដាល់សកលកម្ពុជា រួមមានថ្នាក់ដឹកនាំ ០១រូប គ្រូបង្វឹក ០១រូប កីឡាករ ០២រូប និងកីឡាការិនី ០២រូប ។ ការប្រកួតនេះមានការចូលរួមពីកីឡាករ-ការិនីយុវជននៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន ។
កីឡាករជម្រើសជាតិយុវជនប្រដាល់សកលកម្ពុជាមាន កីឡាករ នៅ សុខទីប្រកួតក្នុង ប្រភេទទម្ងន់ ៤៩ គីឡូក្រាមកីឡាករ ពេញ វណ្ណថងប្រកួតក្នុង ប្រភេទទម្ងន់ ៦០ គីឡូក្រាមកីឡាការិនី វី ស្រីស្រស់ ប្រកួតក្នុង ប្រភេទទម្ងន់ ៥៧ គីឡូក្រាមនិងកីឡាការិនី យ៉ែម ស្រីនាងប្រកួតក្នុង ប្រភេទទម្ងន់ ៦០ គីឡូក្រាម។

អត្ថបទដែលជាប់ទាក់ទង