ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មឿន សុខហ៊ុច ជួបជាមួយជើងខ្លាំងថៃ វ៉ាន់ឡេក

23

ភ្នំពេញ៖លើសង្វៀនBoostrong Gold Medal Fighter on Fireព្រឹកថ្ងៃទី៨សីហាអ្នកប្រដាល់កម្ពុជាមឿន សុខ
​ហ៊ុចក្លិបពុទ្ធសេរីវង្សជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះថៃ វ៉ាន់ឡេក(Thay Wanlek)ដោយប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៦៥គីឡូក្រាម ។
មួយរយៈនេះសុខហ៊ុចធ្លាក់ចុះច្រើនណាស់ដោយសារតែគេទទួលយកការប្រកួតស្ទើរតែរាល់សប្ដាហ៍ធ្វើ
ឲ្យគេឈឺសាច់ និង មិនមានពេលដើម្បីហ្វឹកហាត់នោះ ។បន្ទាប់សហព័ន្ធ និងស្ថានីយ៍ទូរទស្សន៍ប្រកាសរួមគ្នាទប់
ស្កាត់មិនផ្ដល់ការប្រកួតឲ្យរាល់សប្ដាហ៍មកនោះការប្រកួតលើកនេះទំនងជាសុខហ៊ុចធ្វើបានល្អជាងមុនជាមិនខាននោះឡើយ ។
អ្នកប្រដាល់កម្ពុជារូបនេះទាត់ចេញធ្ងន់ល្អតែសព្វថ្ងៃកម្លាំងរបស់គេធ្វើព្យុះភ្លៀងបានតែត្រឹម៣ទឹកប៉ុណ្ណោះចាប់ផ្ដើមធ្លាក់ចុះហើយ ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១៦៨ដង ឈ្នះ១៣៨ដង ចាញ់២៥ដង និងស្មើពិន្ទុ៥ដង ។
ចំពោះអ្នកប្រដាល់ថៃវិញគេក៏ជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំងមួយរូបដែរ ។គេធ្លាបើ់មកប្រកួតនៅស្រុក
ខ្មែរញឹកញាប់ដែរ ។គេមិនមែនជាអ្នកប្រដាល់ដែលពូកែកែងណាស់ណាទេតែស្នៀតទាត់ កណ្ដាប់ដៃ និង ជង្គង់
របស់គេវ៉ៃចេញមានប្រសិទ្ធិភាពណាស់ ។
ថៃ វ៉ាន់ឡេកមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៣ដង ចាញ់១៧ដងនិងស្មើពិន្ទុ១ដង ។ការជួបគ្នារវាងអ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាឈ្នះនរណាចាញ់នោះទេ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះសេកគឹមអានក្លិបអង្គរមានជ័យខេត្តសៀមរាបប្រកួតជាមួយអ្នកប្រដាល់ទូច ដេវីដមកពីក្លិបអារុណរះកីឡាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ពួកគេជាអ្នកប្រដាល់ជើងថ្មីមែនតែក្បាច់វ៉ៃរបស់គេមិនអន់ឡើយគ្រាន់តែការប្រើប្រាស់កម្លាំងរបស់គេមានការខ្ជះខ្ជាយបន្តិច ។អ្នកប្រដាល់ទាំង២រូបនេះមានឩិកាសឈ្នះដូចគ្នាតែមិនដឹងថានរណាជួបសំណាងល្អ
ឡើយ។
អ៊ូច ធារិទ្ធក្លិបអាណាចក្រគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់សៀវ ង៉ុយក្លិបកងពលធំអន្តរាគមន៍លេខ២នៃ
សមាគមប្រដាល់ក្រសួងការពារជាតិ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភាទទម្ងន់៥៧គីឡូក្រាម។ជាអ្នកប្រដាល់ជើងខ្លាំងដូចគ្នាមិនដឹងថានរណាឈ្នះនោះឡើយ ។
សល់ ស្រស់ក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយអ្នកប្រដាល់ឆូន បូនក្លិបទ័ពឆ័ត្រយោង៩១១ដោយប្រកួតគ្នា
ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ប៊ុន ស៊ីងក្លិបសំរោងកោងកីឡាខេត្តបាតើដំបងប្រកួតជាមួយអេលីត វិចិត្រក្លិប
​ឆ្មា ស សែនសុខដោយប្រកួតគ្នាក្នងប្រភេទទម្ងន់៦០គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង