ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លាប រដ្ឋា ជួប កាំឡៃ យុគ

30

ភ្នំពេញ៖អ្នកប្រដាល់លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រ ដាល់ថៃកាំឡៃ យុគ(Kamlay YuK)លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៧សីហានេះ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ជំនួបមួយនេះត្រូវបានគេពណ៌នាថា ជាគូប្រកួតដែលគួរឲ្យចាប់អារម្មណ៍ ព្រោះពួកគេមានកំពស់ប៉ុនគ្នានិងសំបូរកម្លាំងដូចគ្នាព្រមទាំងវ៉ៃចេញធ្ងន់ដូចគ្នា ។
រដ្ឋា និង កាំឡៃ យុគមានបទពិសោធន៍ខ្ពស់ដូចគ្នា និង វ៉ៃដោយមិនបំពានដូចគ្នា ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះគេជឿថានឹងវ៉ៃគ្នា៥ទឹកមិនខានឡើយហើយរវាងអ្នកចាញ់ និង អ្នកឈ្នះប្រាកដជាទ្រមខ្លួនដូចគ្នា ។
នរណាមានកលល្បិចខ្ពស់ជាងគឺជាអ្នកឈ្នះ។
រដ្ឋាមានប្រវត្តប្រកួតចំនួន៦៨ដង ឈ្នះ៥៣ដង ចាញ់១៣ដង និងស្មើពិន្ទុ២ដង ។ចំពញអ្នកប្រដាល់ថៃកាំឡៃ យុគវិញគេមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៧៧ដង ចាញ់១៧ដងនិងស្មើពិន្ទុ១ដង ។ នរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ?
ពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃពែក ធៀង(Pek Thieng)ដោយ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
វណ្ណៈជាអ្នកប្រដាល់ជើងថ្មីមួយរូបដែលកំពុងតែអង្រួនសង្វៀនប្រដាល់ខ្លាំងណាស់មួយរយៈនេះ ។មាន
អ្នកប្រដាល់ជើងចាស់មិនតិចនាក់ទេដែលបរាជ័យដោយសារវណ្ណៈ ។ទោះបីពេលខ្លះគេហាក់ដូចជាបំពានលើគូ
ប្រកួតដោយសារចង់ផ្ដួលគូប្រកួត ឲ្យបានលឿនក៏ពិតមែនតែការភ្លាត់ស្នៀត ដោយសារគូប្រកួតច្រាស់សងមកវិញក៏គេជួបញឹកញាប់ដែរ ។
អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥៣ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។ ចំពោះពែក ធៀងវិញគេឩស្សាហ៍មកប្រកួតស្រុកខ្មែរណាស់គេជាអ្នកប្រដាល់មួយរូបដែលមិនស្រួលបង្ក្រាបនោះ ទេ ។កែងរបស់គេមិនអស្ចារ្យមែនតែកណ្ដាប់ដៃ ជង្គង់ និងស្នៀតទាត់របស់គេលំបាកទប់ទល់ណាស់មិនតែប៉ុណ្ណោះគេការពារបានល្អទៀតផង ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៨ដង និងចាញ់១២ដង ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះពិតជាមិនអាចប៉ាន់ស្មានបានមុននោះឡើយ ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះខេម ចាន់ក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយឡុង រ៉ាមីក្លិបខ្លារ
ខិនមានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ញ៉ែម វ៉ាន់យៀកក្លិបតាព្រហ្មមានជ័យប្រកួតជាមួយទេស សុខហេងក្លិបកងពលតូចលេខ៧០ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោកប្រកួតជាមួយអ្នកប្រដាល់សោម វិឆ័យក្លិពពន្លឺវិបុល ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង