ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡុង ជិនមានជំនឿចិត្តឈ្នះខ្លាចាស់ ឌុម កែវដប

39


ភ្នំពេញ៖សម្រាប់ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementយប់ថ្ងៃទី៣១សីហានេះអ្នកប្រ
ដាល់ឡុង ជិនក្លិបខ្លារខិនមានរិទ្ធបានបង្ហាញពីជំនឿចិត្តថាគេនឹងឈ្នះអ្នកប្រដាល់ជើងចាស់ឌុម កែវដបក្លិបយុវ
វាលស្បូវដើម្បីឡើងទៅជុំទី២ទៀតជាមិនខានឡើយ ។
កែវដបជាអ្នកប្រដាល់ជើងចាស់ដែលមិនសូវមានឈ្មោះបោះសម្លេងមួយរូបតែអ្នកប្រដាល់រូបនេះនៅ
មានមុខមានមាត់ដោយសារតែស្ទើរគ្រប់ការប្រកួតគេតស៊ូជាមួយគូប្រកួតបាន៥ទឹកជានិច្ចមិនតែប៉ុណ្ណោះគេថែមទាំងធ្វើឲ្យគូប្រកួតវេទនាថែមទៀតផង ។
ពេលនេះខ្លាចាស់រូបនេះជួបជាមួយអ្នកប្រដាល់វ័យក្មេងដែលកំពុងតែខ្លាំងឡុងជិនប្រាកដជាមិនស្រួលនោះទេ។ឡុងជិនគេល្អទាំងវាយលុកទាំងការពារ។មួយរយៈនេះឡុងជិនបានបង្ក្រាបអ្នកប្រដាល់ជើងចាស់បានជាច្រើននាក់ណាស់
កែវដបពេលនេះកម្លាំងរបស់គេក៏ធ្លាក់ចុះខ្លាំងចំពោះការវាយលុកក៏មិនបានរហ័សដូចមុនទោះបីអ្នកប្រ ដាល់រូបនេះនិយាយកម្លាចិត្តខ្លួនឯងថា​នឹងធ្វើឲ្យអ្នកប្រដាល់ស្រករក្រោយឡុង ជិនស្គាល់ស្នាដៃគេក៏ដោយក៏គេជឿថាឡុង ជិននឹងឈ្នះក្នុងការប្រកួតនេះ ។សូម្បីតែឡុង ជិនខ្លួនឯងក៏មានជំនឿចិត្តថាការប្រកួតនះគេនឹងកក់កៅអីសម្រាប់ជុំទី២ដែរ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរម៉ិល សារុនក្លិបអាណាចក្រប្រយុទ្ធត្រូវជួបជាមួយអ្នកប្រដាល់ខាំ សូរិយាក្លិបរ៉ាហាប់ស្វាយប៉ាក ។
ម៉ិល សារុនមិនសូវមាននរណាស្គាល់ទេតែសរិយាវិញគេមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបដែរ
មួយរយៈនេះសូរិយាបានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងមែនទែន ។ទោះបីសូរិយាត្រូវគេផ្ដលតម្លៃឲ្យខ្ពស់ក៏ពិតមែនតែ
សារុនក៏បង្ហាញពីការជឿជាក់ចំពោះការប្រកួតនេះដែរ ។នរណាកក់កៅអីសម្រាប់ជុំទី២ ហើយនរណាខ្ទាតចេញពី
ការប្រកួតនោះមិនអាចនិយាយបានមុនឡើយ ។
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះហ៊ឹម គឹមរៀងក្លិបតាព្រហ្មមានជ័យប្រកួតជាមួយអ្នកប្រដាល់ចំណូលថ្មីថៃផ្លយ ដេង(Phloy Deng)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ។
នេះជាការប្រកួតមួយដែលគឹមរៀងហាក់បង្ហាញពីជំនឿចិត្តថាគេនឹងឈ្នះ​ជាមិនខានព្រោះសព្វថ្ងៃនេះ​គេហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិបានយ៉ាងល្អ ។

អត្ថបទដែលជាប់ទាក់ទង