ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រេស៊ីលបដិសេធ មិនទទួលយក ថវិកាជំនួយចំនួន២២លានអឺរ៉ូ ពីប្រទេសកំពូលសេដ្ឋកិច្ច G7 សម្រាប់សង្រ្គោះភ្លើងឆេះព្រៃអាម៉ាហ្សូន

44

រដ្ឋាភិបាលប្រេស៊ីលបានចេញមុខបដិសេធ មិនទទួលយក ថវិកាជំនួយចំនួន២២លានអឺរ៉ូ ពីប្រទេសកំពូលសេដ្ឋកិច្ច G7 ដែលសំដៅចូលរួមជួយកិច្ចប្រឹងប្រែងពន្លត់ភ្លើង ដែលកំពុងឆេះព្រៃអាម៉ាហ្សូន (Amazon) ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅរសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។

ក្នុងកំឡុងកិច្ចប្រជុំកំពូល G7 ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បាននិយាយថា មេដឹកនាំនៃប្រទេស G7 បានព្រមព្រៀងគ្នាថា នឹងផ្តល់ជំនួយជាថវិកាចំនួន ២០លានអឺរ៉ូ (ជាង២២លានដុល្លារអាមេរិក) ដើម្បីជួយប្រទេសនៅតំបន់ព្រៃអាម៉ាហ្សូន ទប់ទល់នឹងបញ្ហាភ្លើងឆេះព្រៃដ៏អាក្រក់។ យ៉ាងណាមិញទីប្រឹក្សារបស់ប្រធានាធិបតីប្រេស៊ីល បាននិយាយថា យើងអរគុណហើយ ប៉ុន្តែប្រហែលជាធនធានជំនួយនេះគួរតែយកទៅប្រើប្រាស់ ក្នុងការដាំដុះព្រៃឈើឡើងវិញនៅអឺរ៉ុបគឺល្អជាង។

ប្រធានាធិបតីបារាំ​ង លោក Emmanuel Macron ដែលបានរៀប​ចំកិ​ច្ចប្រ​ជុំកំពូ​ល G7 និងទើបបានបញ្ចប់កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញនេះ បាននិយាយថា នឹងបញ្ចេញប្រាក់​ជំនួ​យចំ​នួន​ ២​២លាន​ដុល្លារដើម្បីជួ​យប្រេ​ស៊ីលដោះ​ស្រាយបញ្ហាភ្លើងឆេះព្រៃ​អា​ម៉ាហ្សូ​ន។

មន្រ្តីប្រេស៊ីលមិនបានផ្តល់ហេតុផ​លពី​ការមិ​នទទួ​លយកប្រា​ក់ជំនួ​យនោះទេ ប៉ុន្តែប្រធានាធិបតីប្រេស៊ី​ល​ លោក Jair Bolsonaro ថែមទាំងបានចោទប្រ​កាន់​ប្រទេ​សបារាំ​ង​ទៀតថា ចាត់ទុកប្រេស៊ីលជាប្រេ​ស​អាណា​និគ​មន៍របស់​ខ្លួ​ន។

ចំណែករដ្ឋមន្រ្តីការពារ​ជា​តិប្រេ​ស៊ីល បានថ្លែងថា ភ្លើងឆេះព្រៃនៅអាម៉ាហ្សូន​អា​ចគ្រ​ប់គ្រង​បាន។ លោកប​ញ្ជា​ក់ថា ទាហ៊ានចំនួនជិ​ត​ ៤៥.០០០នាក់ត្រូវបានដាក់ពង្រាយ​ដើ​ម្បីបង្រ្កា​ប​ភ្លើង និងបទឧក្រិដ្ឋប​រិស្ថា​ននៅ​ព្រៃអា​ម៉ាហ្សូ​ន។​

ប្រធានាធិបតីប្រេស៊ីល ថែម​ទាំ​ងឌៀម​ដាមឲ្យ​ប្រធានា​ធិប​តីបារាំ​ងទៀតថា “លោក Macron មិនអាចបញ្ចៀសប​​ញ្ហាភ្លើ​​ងឆេះ​​ព្រះវិហា​រដែ​លជា​ផ្នែកមួ​យនៃបេ​តក​ភណ្ឌពិ​ភពលោ​កបា​នផង ហើយនេះ គាត់មិនចង់ផ្តល់មេ​រៀន​សម្រា​ប់ប្រទេ​សពួ​កយើ​ងទៅវិ​ញ?”

គួរជម្រាបថា ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន មានសារសំខាន់ជាខ្លាំងសម្រាប់ភពផែនដីយើង ដោយវាមានតួនាទីស្រូបយក ឧស្ម័នកាបូនជាច្រើនហើយផលិតឧស្ម័នអុកស៊ីសែនប្រមាណ ២០ភាគរយ ដែលមានក្នុងបរិយាកាសផែនដី ហើយវាក៏ជាអាវុធដ៏ចាំបាច់មួយផងដែរ ក្នុងការប្រយុទ្ធប្រឆាំង បញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោកផងដែរ។ ដូច្នេះហើយការប្រឈមនឹងបញ្ហាភ្លើងឆេះ ក្នុងកម្រិតមិនធ្លាប់មាននាពេលនេះ កំពុងបង្កក្តីព្រួយបារម្ភជាខ្លាំងដល់សហគមន៍អន្តរជាតិទាំងមូល។

តំបន់ព្រៃអាម៉ាហ្សូន គ្របដណ្ដប់លើប្រទេសដូចជា ប្រេស៊ីល, បូលីវី, កូឡុំប៊ី, អេក្វាដ័រ, ដែនដីបារាំងហ្គីយ៉ាណា (French Guiana), ហ្គូយ៉ាណា (Guyana), ប៉េរូ, ស៊ូរីណេម (Suriname) និងប្រទេសវេណេស៊ុយអេឡា ខណៈ៦០ភាគរយ គឺស្ថិតក្នុងប្រទេសប្រេស៊ីល ដែលជាកន្លែងមានករណីឆេះច្រើនជាងគេ៕

អត្ថបទដែលជាប់ទាក់ទង