ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ោងជាង៦ល្ងាចនេះអគ្គិភ័យដែលឆេះរោងចក្រផលិតពូកនៅភូមិ ចំរើនផល នៅមិនទាន់រលត់ទេ

26

ភ្នំពេញ៖ គិតមកត្រឹមម៉ោងជាង៦ល្ងាចថ្ងៃ២៣សីហា២០១៩នេះ អគ្គិភ័យដែលឆេះរោងចក្រផលិតពូកនៅភូមិ ចំរើនផលសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិតមន្ទីរពេទ្យរុស្សី នៅមិនទាន់រលត់ទេ បើទោះជាសមត្ថកិច្ចគ្រប់ផ្នែកនិងក្រុមសង្គ្រោះច្រើនរាប់រយនាក់ ខិតខំប្រឹងពន្លត់ច្រើនម៉ោងមកហើយ ចាប់តាំងពីពេលកើតហេតុ វេលាម៉ោងជិត២រសៀលថ្ងៃដដែលនេះ។ តាមសមត្ថកិច្ចបញ្ជាក់ថា អាគារបេតុងកម្ពស់៦ជាន់ដែលឆេះនេះក៍បានបាត់ស្រុតជាបណ្តើរៗដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ក្នុងនោះអជ្ញាធរបានជន្លៀសពលរដ្ឋចេញពីកន្លែងកើតហេតុ រកកន្លែងសុវត្ថិភាពជាបណ្តោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង