ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CAMSOCប្រកាស ឱ្យចូលរួមប្រកួតប្រជែងធ្វើLOGO និង MascotកីឡាSAE Games ២០២៣

36

ភ្នំពេញ៖កាលពីថ្ងៃម្សិលម៉ិញនេះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ 2023)លើកទី៣២ឆ្នាំ២០២៣(CAMSOC)បានប្រកាសឲ្យប្រជាពលរដ្ធទូទាំងប្រទេសដែលជាជនជាតិខ្មែរ ចូលរួមប្រកួតប្រជែងធ្វើគំនូរស្លាកសញ្ញា”LOGO”និងនិមិត្តរូប”Mascot”កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងសន្និសីទកាសែតនាថ្ងៃទី២៣សីហាលោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡើពិក
កម្ពុជាបានបញ្ជាក់ថាlogo គឺជានិយាយអំពីនិមិត្តសញ្ញាមួយពាក់ព័ន្ធនឹងវប្បធម៌ជីវភាពរស់នៅនិងទំនៀមទំលាប់របស់ខ្មែរយើង។ស្លាកសញ្ញា logo នេះត្រូវតែបង្ហាញពីអារិយធម៌របស់ខ្មែរ។
ចំពោះម៉ាស្កុត(Mascot)គឺត្រូវតំណាងដោយសត្វទន្សាយរបស់ខ្មែរ ។ស៊ីហ្គេមឆ្នាំ២០២៣គឺជាស៊ីហ្គេម
ដែលប្រជែងគ្នាដណ្ដើមមេដាយដោយយុត្តិធម៌ហេតុនេះទើបកម្ពុជាសម្រេចចិត្តយកសត្វទន្សាយមកធ្វើជាម៉ាស្កុត
នោះ ។រៀងនិទានរបស់ខ្មែរក៏ដូចជាក្នុងអក្សរសិល្ប៍ខ្មែរសត្វទន្សាយគឺជាតំណាងសុចរឹតភាពតំណាងឲ្យយុត្តិធម៌
ដើម្បីឲ្យស៊ីហ្គេមរបស់យើ មាន កិត្តិយសយើងទទួលបានជាប្រទេសមួយប្រកាន់យុត្តិធម៌។
គំនូរគេអាចគូរដោយផ្ទាល់ដៃ ឬកុំព្យូទ័របានតែត្រូវតែភ្ជាប់ជាមួយសំណៅដើម ។រុបគំនូរត្រូវវាយតម្លៃដោយគណៈកម្មការរបស់Camsoc ដោយពិនិត្យលើសោភ័ណភាព អត្ថន័យ អត្ថរូប អត្ថរស និងមានសោភ័ណភាពល្អទៀតផង ។
ព្រឹត្តិការណ៍កីឡាមួយគឺទៅតែធ្វើនិមិត្តសញ្ញាឡូហ្គោនិងម៉ាស្កុតហើយថា​រូបសញ្ញាសម្រាប់រំលេចសោភ័ណភាពនិងជាទ្រព្យសម្បត្តិជាធនធានរបស់ព្រឹត្តិការណ៍កីឡា។ដូច្នេះហើយបានជាក្នុងព្រឹត្តិការណ៍កីឡាទាំង olympic game អាស៊ីហ្គេម asian game និងស៊ីហ្គេមគេតែងតែរៀបចំឲ្យមានការជ្រើសរើស logo នឹងម៉ាស្កូតនេះ។ដែលវិធីធ្វើនិងជ្រើសរើសគឺធ្វើតាមវិធីខុសគ្នាទៅតាមប្រទេសនីមួយៗ។ប្រទេសខ្លះកេតជ្រើសរើសគឺមិនធ្វើជា។ប្រទេសខ្លះគេធ្វើដោយបើកទូលាយដូចកម្ពុជាយើង។ដើម្បីស្វែងរកការគាំទ្រពីមហាជន។ពិសេសប្រទេសដែលធ្វើជាម្ចាស់ផ្ទះលើកទី១ដូចជាកម្ពុជាយើងជាប្រវត្តិសាស្ត្រដែលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមជាព្រឹត្តិការណ៍ដ៏ធំមួយនេះលើកទីមួយនេះ។
គឺគេតែងតែផ្ដល់ឱកាសឲ្យយុវជននិងមហាជនចូលរួមប្រកួតប្រជែងនិងប្រឡងប៉ុណ្ណឹង​ដើម្បីជ្រើសរើសនូវឡូហ្គោក៏ដូចជាម៉ាស្កូតនេះ ដូច្នេះហើយទើបយើងប្រកាសស្វែងរកអ្នកដែលចូលរួមប្រឡងប្រណាំងគូរគំនូរអំពី logo និមិត្តសញ្ញានិងម៉ាស្កុតរូបតុក្កតានេះជាសាធារណៈ។

អត្ថបទដែលជាប់ទាក់ទង