ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះចៅអធិការវត្តប្រាសាទប្រគល់ទ័យទាន ចូលសាខាកាកបាទក្រហមរាជធានីគិតជាទឹកប្រាក់ប្រមាណជាង៣៨លានរៀល

28

ភ្នំពេញ៖ទ័យទានមួយចំនួនធំដែលមានទឹកប្រាក់ប្រមាណ៣៨លានរៀលត្រូវបានព្រះឧត្តមធម្មសោមស៊ីមព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅនិងជាព្រះចៅអធិការវត្តប្រាសាទប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ  ដើម្បីរកយកទៅបម្រើក្នុងសកម្មភាពមនុស្សធម៌នៅក្នុងរាជធានីភ្នំពេញ

  ពិធីប្រគល់និងទទួលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ៨រោចខែស្រាពណ៍ឆ្នាំកុរឯកស័ក.២៥៦៣ត្រូវនឹងថ្ងៃទី២៣ខែសីហាឆ្នាំ២០១៩នេះនៅក្នុងបរិវេណវត្តប្រាសាទភូមិធំជើងសង្កាត់ពញាពន់ខណ្ឌព្រែកព្នៅក្រោមវត្តមានលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនិងលោកស្រី។

   អំណោយដែលត្រូវប្រគល់ជូននេះរួមមាន៖១អង្ករ៤តោនចំនួន៨០បាវស្មើ,២០០,០០០រៀល។ទឹកសុទ្ធ១០០កេសស្មើ,៣៦០,000 រៀលទឹកក្រូច៩០កេសស្មើ,០៦០,000 រៀល។ទឹកត្រី៧៥យួរស្មើ៧១២,៥០០រៀលទឹកស៊ីអីវ៨០យួរស្មើ៧៦០,000 រៀល។ទឹកដោះគោ២៤០កំប៉ុងស្មើ៦០០,000 រៀល។ត្រីខ៥៣០កំប៉ុងស្មើ,៣២៥,000 រៀលមី១៦០កេសស្មើ,៥៦០,000 រៀល។ប្រេងឆាធុងស្មើ៤២០,000 រៀល១០ស្ករស១៥០គីឡូក្រាមស្មើ៣០០,000 រៀល១១សម្ភារៈប្រើប្រាស់ផ្ទះបាយ៧ប្រដាប់ប្រដាប់ស្មើឈុតស្មើ,៩៦០,000 រៀល។១២បច្ច័យ១៨,០០០,០០០រៀល។សរុបជាទឹកប្រាក់ចំនួន៣៨,២៥៧,៥០០រៀល។

   លោកឃួងស្រេងក្នុងក្នុងឱកាសនោះបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះព្រះឧត្តមធម្មសោមស៊ីមដែលបានបរិច្ចាគនូវទេយ្យទានមួយចំនួនធំនេះជូនមកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញដើម្បីយកទៅបម្រើក្នុងសកម្មភាពមនុស្សធម៌នៅក្នុងរាជធានីភ្នំពេញ។ក្នុងនាមកាកបាទក្រហមរាជធានីភ្នំពេញ  លោកនឹងយកទេយ្យទានទាំងនេះទៅធ្វើសកម្មភាពឱ្យចំគោលដៅគ្រឹះរបស់កាកបាទក្រហមកម្ពុជាតមតាមការណែនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាពិសេសយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្រីក្រចាស់ជរានិងក្រុមគ្រួសារមានផ្ទុករោគអេដស៏ជាដើម។

   ព្រះឧត្តមធម្មសោមស៊ីម  ក្នុងឱកាសនោះបានមានសង្ឃដីកាថ្លែងនូវអំណរអរគុណចំពោះសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលសម្តេចតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋរងគ្រោះងាយរងគ្រោះប្រជាពលរដ្ឋក្រីក្រជួបការលំបាកដោយជានិច្ចជាកាលសម្ដេចតែងតែជួយដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់បាយនោះទេ។ក្នុងនោះដែរព្រះឧត្តមធម្មសោមស៊ីមក៏បានថ្លែងការដឹងគុណចំពោះអាជ្ញាធររាជធានីភ្នំពេញពិសេសលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ដោយបានកសាងផ្លូវចូលវត្តមួយខ្សែដើម្បីសម្រួលពុទ្ធបរិស័ទនិងព្រះសង្ឃបាននិមន្តនិងធ្វើដំណើរបានស្រួល៕

 

អត្ថបទដែលជាប់ទាក់ទង