ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ​ ទទួលអំណោយជា សម្ភារ:ការិយាល័យពីលោក អគ្គរដ្ឋទូត​ចិន

27

ភ្នំពេញ៖ លោក គួច​ ចំរេីន​ អភិបាល​ នៃគណ:អភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញទទួលអំណោយជា
សម្ភារ:ការិយាល័យពីលោក អគ្គរដ្ឋទូត​ ននៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនាមអភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ លោក គួច​ ចំរេីន​ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះ
លោក អគ្គរដ្ឋទូត​ នៃសាធារណរដ្ឋប្រជាមានិតចិន​ ដែលបានជួយឧបត្ថម្ពសម្ភារៈទាំងនេះ​ ដេីម្បីឲ្យរដ្ឋបាលខេត្ត បានប្រេីប្រាស់​ ក្នុងការបម្រើសេវារដ្ឋបាល ក្ក្នុងសាលាខេត្តព្រះសីហនុ។

ស្ថានទូតចិន បានប្រកាសថា នារសៀល ថ្ងៃទី២២ ខែសីហា លោកWang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញមានជំនួបជាមួយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ហើយភាគីទាំង ពីរបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកទាក់ទងនឹងកិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិ។ល។ លោកស្រី Zuo Wenxing ទីប្រឹក្សាកិច្ចការនយោបាយ នៃស្ថានទូតចិន ក៏បានចូលរួមក្នុងជំនួបនេះ ដែរ។
លោកឯកអគ្គរដ្ឋទូតតំណាងស្ថានទូតចិនប្រចាំកម្ពុជា សូមសម្ដែងការសោកស្ដាយចំពោះគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងការខាតបង់ទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដែលបានកើតឡើងកន្លងមក។ លោកមានប្រសាសន៍ថា ភាគីចិនសូមកោតសរសើរយ៉ាងខ្ពស់ និងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តក្នុងការបង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាញគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយលោកយល់ថា នេះមិនត្រឹមតែរក្សាអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍សុខុមាលភាពទំនាក់ទំនងចិននិងកម្ពុជានោះទេ ទន្ទឹមនឹងនេះ ក៏បានផ្តល់ជាអត្ថប្រយោជន៍ជូនប្រទេសកម្ពុជា ជាពិសេសបានចូលរួមអភិវឌ្ឍសុខុមាលភាពសង្គមសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។ ឆ្នាំ២០១៩ ជាឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់ចិននិងកម្ពុជា នគរបាលទាំងពីរប្រទេសនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីរួមគ្នាបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមរយៈអ៊ិនធើណេតអនឡាញ ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងជនបង្កបទល្មើស។ល។ សូមថ្លែងអំណរគុណចំពោះការគាំទ្រនិងសហការពេញទំហឹងពីសាលាខេត្តព្រះសីហនុ។ សភាពាណិជ្ជកម្មចិនប្រចាំកម្ពុជាកំពុងមានគម្រោងបើកសាខាសមាគមក្នុងខេត្តព្រះសីហនុ ដើម្បីដើរតួជាស្ពានសម្រាប់ភ្ជាប់សហគ្រាសចិននិងកម្ពុជាបានយ៉ាងងាយស្រួល។ រដ្ឋាភិបាលចិននឹងលើកទឹកចិត្តសហគ្រាសល្អៗជាច្រើនក្នុងប្រទេសចិនមកវិនិយោគមុខរបរក្នុងខេត្តព្រះសីហនុ បន្តគាំទ្រការអភិវឌ្ឍន៍ឧស្សាហកម្មកំពង់ផែដែលជាចំនុចសំខាន់ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្ត ជម្រុញសេដ្ឋកិច្ចខេត្តព្រះសីហនុមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរ។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ ការសួរសុខទុក្ខពីស្ថានភាពគ្រោះមហន្តរាយទឹកជំនន់ដែលកើតមានក្នុងខេត្តព្រះសីហនុ ក៏បានឯកភាពនូវការវាយតម្លៃរបស់ លោកឯកអគ្គរដ្ឋទូតដែលបានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមរយៈអ៊ិនធើណេតអនឡាញ។ លោកមានប្រសាសន៍ថា ការហាមឃាត់ធ្វើអាជីវកម្មល្បែងភ្នាល់ តាមរយៈអ៊ិនធើណេតអនឡាញ បានជួយកែលម្អ សន្តិសុខក្នុងខេត្តព្រះសីហនុប្រកប ដោយភាពវិជ្ជមាន បានជួយបន្សុតមជ្ឈដ្ឋាន នៃការវិនិយោគក្នុងខេត្តព្រះសីហនុ បានយ៉ាងល្អប្រសើរអាចទាក់ទាញមនុស្ស កាន់តែច្រើនចូលមកកម្សាន្ត និងធ្វើពាណិជ្ជកម្មក្នុងខេត្តព្រះសីហនុ ដែលអាចសម្រេចបានសុខុមាលភាពសេដ្ឋកិច្ច និងបន្តរក្សាការអភិវឌ្ឍន៍នៅក្នុងខេត្ត។ សាលាខេត្តព្រះសីហនុនឹងបន្ត ចូលរួមសហការជាមួយភាគីចិន ក្នុងកិច្ចការបង្រ្កាបអាជីវកម្មល្បែងភ្នាល់ តាមរយៈអ៊ិនធើណេតអនឡាញល្មើសច្បាប់ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់វិនិយោគសហគ្រាស និងជាតំបន់ទេសចរណ៍។ ក៏សូមស្វាគមន៍សហគ្រាសចិន មកវិនិយោគក្នុងខេត្តព្រះសីហនុ កាន់តែច្រើន។

ក្រោយពីជំនួបរួច ភាគីទាំងពីរបានអញ្ជើញចូលរួមពិធីប្រគល់ និងទទួលកុំព្យូទ័រ ម៉ាស៊ីនព្រីនធឺ ម៉ាស៊ីនថតចម្លង និងសម្ភារការិយាល័យផ្សេងទៀត ដែលជាអំណោយរបស់ស្ថានទូតចិន ប្រចាំកម្ពុជាជូនសាលាខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង