ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារពិភពលោក វាយតម្លៃ ចំពោះលទ្ធផល របស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការផ្ដល់សេវាជូន ពលរដ្ឋបានល្អប្រសើរ

28

ភ្នំពេញ៖ លោក Somil Nagpa lប្រធានក្រុមផ្នែកសុខាភិបាល នៃធនាគារពិភពលោក បានវាយតម្លៃខ្ពស់ ចំពោះក្រសួងសុខាភិបាល ដែលបានផ្ដល់សេវាមូលនិធិសមធម៌ និងសេវាទូទៅ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

លោក Somil Nagpal ប្រធានក្រុមផ្នែកសុខាភិបាល នៃធនាគារពិភពលោក ថ្លែងបែបនេះ ពេលជួប ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងគណៈប្រតិភូ នៅថ្ងៃទី២២សីហា ឆ្នាំ២០១៩នេះ។

លោក Somil Nagpal បានថ្លែងបន្ដថា វិស័យសុខាភិបាលនៅកម្ពុជា មានការរីកចម្រើន ដោយការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋទូទៅ មានការកើនឡើង បានប្រៀបធៀបទៅនឹងការរំពឹងទុក និងជាមួយសូចនាករសំខាន់ៗមួយចំនួនទៀត។

ក្រោមការគាំទ្រ យ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតមូលនិធិជួយស្ដ្រីក្រីក្រ ទន្ទឹមនឹងនោះ ក៏មានគម្រោងមួយទៀត គឺគម្រោងអាហារូបត្ថម្ភ ដែលផ្ដួចផ្ដើមឡើងដោយធនាគារពិភពលោក និងក្រសួងសុខាភិបាល។ជាងនេះទៅទៀត ក៏មានគម្រោងមួយទៀតផងដែរ ផ្ដោតទៅលើការបណ្ដុះបណ្ដាល មុនចេញទៅប្រកបការងារវិជ្ជាជីវៈ ។គម្រោង គឺទើបតែរៀបចំ ដោយគាំទ្រថវិកា ពីធនាគារពិភពលោក និងអង្គការដៃគូពាក់ព័ន្ធ ដែលគម្រោងទាំងអស់នេះ នឹងដើរតទៅមុខ។

រដ្ឋមន្ដ្រីក្រសូងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់ក្រុមបេសកកម្មរបស់ធនាគារពិភពលោក និងបានលើកឡើង ពីការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានគាំទ្រចំពោះការអនុវត្ដន៍ របស់ក្រសួងសុខាភិបាល និងក្រសួងការងារ ទៅការផ្ដល់សេវាជូនដល់ស្ដ្រីមានផ្ទៃពោះក្រីក្រ និងជាស្ដ្រីដែលកម្មការិនី ដែលឆ្លងទន្លេ ទទួលបានទាំងសាច់ប្រាក់ និងការលើកលែងការបង់ថ្លៃ។

លោក រដ្ឋមន្ដ្រី ក៏សង្ឃឹមថា ក្រោមកិច្ចសហការ និងសាមគ្គីគ្នារវាងធនាគារពិភពលោក និងអង្គការដៃគូ នឹងធ្វើឱ្យវិស័យសុខាភិបាលកម្ពុជា កាន់តែមានភាពរីកចម្រើនបន្ដទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង