ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជួញដូរគ្រឿងញៀនគំរាមវ៉ៃប៉ូលិស ពេលចាប់ខ្លួនគូកនវា

22

កណ្ដាល៖ជនរកស៊ីជួញដូរគ្រឿងញៀនយ៉ាងសកម្មចំនួន៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍សំរោងធំ ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណៈពេលកំពង់ធ្វើសកម្មភាពលក់ ចែកចាយគ្រឿងញៀន កាលពីម៉ោងជាង៩យប់ថ្ងៃ២២ សីហា ឆ្នាំ២០១៩ នេះនៅចំណុច ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថា ចំពោះជនសង្ស័យមាន០៣នាក់៖(ឃាត់ខ្លួន)
១/ ឈ្មោះ អឿន បូរី ភេទប្រុស អាយុ១៩
ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិព្រែកតា
កែវ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិត(ឃាត់ខ្លួន)។
២/ឈ្មោះ អឿន វណ្ណា ភេទប្រុស អាយុ
២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំភូមិឃុំជាមួយឝ្នា(ឃាត់ខ្លួន)។
៣/ឈ្មោះ អ៊ុក ឌឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានលំនៅភូមិព្រែកពក ឃុំថ្នាលធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកអធិការបន្តទៀតថាចំពោះវត្ថុតាងចាប់យករួមមាន៖
១-ម្សៅក្រាមសង្ស័យថាជាសារធាតុញៀនចំនួន០១កញ្ចប់។
២-លុយចំនួន ៩៤២០០ រៀល(ប្រាំបួនមុឺនបួនពាន់ពីរយរៀល)
៣-កាប៊ូបដៃដាក់លុយមួយពណ៌សុខកូឡា
៤-ពិលពាក់ក្បាលចំនួន ០១ពណ៌ខៀវ
៥-ដំបងឈឺមូលប៉ុនករដៃក្មេងប្រវ៉ែង០,៩៤
ម៉ែត្រ ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងអោយដឹងទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើនោះ កំលាំងនគរបាលប៉ុស្តិ៍សំរោងធំបាន សហការ ជាមួយកំលាំងប្រជាការពារធ្វើការល្បាតតាមភូមិសាស្រ្តឃុំសំរោងធំ ពេលល្បាតមកដល់ចំនុចភូមិព្រែកតាកែវ ឃុំសំរោងធំក៏ ប្រទះឃើញជនសង្ស័យកំពង់ចែកចាយលក់
គ្រឿងញៀននៅក្នុង រោងលក់ដូរមួយក្បែរបងវត្តជ័យមង្គល ឃើញដូច្នេះកម្លាំងប៉ុស្តិ៍និងកម្លាំងប្រជាការពារ បានហៅជនសង្ស័យអោយឈប់រួចធ្វើការសួរនាំ ឆែកឆេរជនសង្ស័យបានតដៃវាយមកលើសមត្ថកិច្ចទៀត
ពេលនោះស្រាប់តែឃើញឈ្មោះ អ៊ុក ឌឿន ភេទប្រុស ដើរចេញមកដែរភ្លាមនោះក៍ឃើញឈ្មោះ អឿន វណ្ណា ភេទប្រុស(ត្រូវជាបងបង្កើតរបស់ឈ្មោះអឿន បូរី )បានទាញដំបងយកមកបំរុងវាយសមត្ថកិច្ចទៀតផង ឃើញដូចនេះសមត្ថកិច្ចហើយកម្លាំងប្រ
ជាការពារបានឃាត់ខ្លួនជនសង្ស័យទាំង
០៣នាក់ខាងលើ និងឆែករកឃើញថ្នាំញៀននៅនិងក្នុងហោប៉ៅខោ ខាងមុខរបស់ជនសង្ស័យឈ្មោះ អឿនបូរី ចំនួន០១កញ្ចប់តូច ភ្លាម
នោះកំលាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់រួមទាំងវត្ថុតាងមកសាកសួនៅប៉ុស្តិ៍ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ អឿន បូរី បានសារភាពថាថ្នាំញៀនចំនួន០១កញ្ចប់នេះ ពិតជារបស់ខ្លួនប្រាកដមែនដោយ
ខ្លួនបានទិញពីឈ្មោះឡូញ ហ៊ាន ភេទប្រុសអាយុប្រហែល២២ ឆ្នាំ ជនជាតិខ្មែរចំនួន៤០០០០៛(បួនមុឺនរៀល)នៅក្រសាផ្អើលស្ថិតក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល យកមកលក់បន្ត
ហើយកន្លងមកខ្លួនធ្លាប់ប្រើប្រាស់ នឹងជួញដូរថ្នាំញៀនជិតមួយឆ្នាំកន្លងមកហើយ។
ក្រោយពីធ្វើការសាកសួររួចកំលាំងនគរ
បាលប៉ុស្តិ៍បានបញ្ជូនជនសង្ស័យនឹងវត្ថុតាង ទៅកាន់អធិការដ្ផាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធ៕

អត្ថបទដែលជាប់ទាក់ទង