ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរសង្កាត់ចាក់អង្រែលើចុះធ្វើរដ្ឋបាលតំបន់ មិនរៀបរយចាប់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀន២នាក់

25

ភ្នំពេញ៖ក្រុមសមត្ថកិច្ចអាជ្ញាធរសង្កាត់ចាក់អង្រែលើបានអោយដឹងថា ដោយស្តីពីករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីសៀលថ្ងៃទី ២២ ខែ សីហា ឆ្នាំ​២០១៩នេះដោយកម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ សហការគ្នាជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កម្លាំងសាលាសង្កាត់ចាក់អង្រែលេី មេភូមិព្រែកតាគង់ បានធ្វេីការចុះពិនិត្យរដ្ឋបាលក្នុងសំណង់មិនរៀបរយមកដល់ចំណុចផ្ទះគ្មានលេខ(ចំណុច កេីតហេតុ) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ក៍បានឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ពីបទ *ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន*
១/​ឈ្មោះ ឡេះ ស្មាឯល ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទត្រី ទីលំនៅភូមិព្រែកតាពៅ ឃុំដេីមមាន ក្រុងតាខ្មៅខេត្តកណ្តាល​
២/ឈ្មោះ វ៉ាត ភារុន ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ។
វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាថ្នាំញៀន)​ ចំនួន ០១ កញ្ចប់ថង់និងសម្ភារៈវេចខ្ចប់ នឹងឧបករណ៍ប្រេីប្រាស់ថ្នាំញៀនមួយចំនួន ម៉ូតូចំនួន០១គ្រឿង ។
បច្ចុប្បន្ន​​ជន​សង្ស័យ​ឃាត់ខ្លួននៅ
អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង