ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឌឺដងសំដីដាក់គ្នាមុនថ្ងៃប្រកួតផ្ដាច់ព្រ័ត្រមកដល់

27

ភ្នំពេញ៖អ្នកប្រដាល់ឆៃ សារ៉ានៃសមាគមប្រដាល់ក្រសួងការពារជាតិ និង វង្ស វិឆ័យរបស់ក្លិបកងទ័ពឆ័ត្រយោង៩១១ បានផ្ដោះផ្ដងសំដីដាក់គ្នាមុនថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍Boosrrong Gold Medal fighter
on Fire ឈានចូលមកដល់ ។
អ្នកប្រដាល់ទាំ២រូបនេះត្រូវប្រកួតផ្ដាច់ព្រ័ត្រនៅ ព្រឹកថ្ងៃទី២៥សីហា លើសង្វៀនអាស៊ីអាគ្នេយ៍។ព្រឹត្តិ
ការណ៍Boosrrong Gold Medal fighter on Fire នេះបានចាប់ផ្ដើមពីថ្ងៃទី១៦មិថុនា មកដោយមានអ្នកប្រដាល់កម្ពុជា
ចំនួន៨រូប អ្នកប្រដាល់ចិនមួយរូប អូស្រ្តាលីមួយរូប អ៊ីរ៉ង់២រូប និងថៃ៤រូបចូលរួម ។ការប្រកួតធ្វើតាមរូបមន្តជម្រុះ
(Knock-Out)គឺអ្នកចាញ់ត្រូវធ្លាក់ ។
នៅក្នុងព្រឹត្តិការណ៍នេះអ្នកប្រដាល់ទាំង២រូបនេះ មិនទាន់ស្គាល់ចាញ់ដូចគ្នា តែសម្រាប់ជុំចុងក្រោយនេះ នឹងមានម្នាក់ស្គាល់ចាញ់ និងម្នាក់ជាអ្នកបន្ដឈ្នះ ។អ្នកឈ្នះនឹងបានទទួលមេដាយមាសនិងជាម្ចាស់ខ្សែក្រវាត់
​ដែលអមដោយថវិកា៥.០០០ដុល្លារ ចំពោះអ្នកចាញ់បានបមេដាយប្រាក់ដែល មានរង្វាន់អមចំនួន២.០០០ដុល្លារដែរ ។
ឆៃ សារ៉ាមានប្រវត្តិប្រកួតចំនួន៩៨ដង ឈ្នះ៨០ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។ចំពោះវិឆ័យវិញគេ
​មានប្រវត្តិប្រកួតចំនួន៤៥ដង ឈ្នះ៤០ដង និងចាញ់៥ដង ។
ក្នុងជំនួបទល់មុនគ្នាមុនពេលប្រកួតសារ៉ា បាននិយាយដោយ អំណួតថាខ្សែក្រវាត់ និង មេដាយមាសនេះ
ជារបស់គេគេនឹងយកវាមកគ្រប់គ្រងឲ្យទាល់តែបាន ។គេត្រៀមខ្លួនរួចហើយដើម្បីស្ពាយខ្សែក្រវាត់នេះត្រឡប់
​ទៅផ្ទះនៅពេលប្រកួតចប់ ។
ចំពោះវិឆ័យក៏បាន ក្អេងក្អាងខ្សែក្រវាត់នេះជារបស់គេទេ ។ខ្សែក្រវាត់នេះសក្តិសមនឹងរូបគេណាស់គេ
ត្រូវតែយកវាទៅផ្ទះឲ្យទាល់តែបាន ។គ្មាននរណាម្នាក់សក្តិសមនឹងស្ពាយ វាយកទៅផ្ទះទេមានតែរូបគេម្នាក់តែ​ប៉ុណ្ណោះ ។
សុទ្ធតែប្រកាស់ថាខ្លួនខ្លាំងរៀងៗខ្លួនបែបនេះនរណា មានសមត្ថភាពពិតប្រាកដក្នុងការប្រជែងយកមេ
​ ដាយមាសសម្រាប់ព្រឹត្តិការណ៍នេះ ?
នន់ ជំនិតក្លិបស្វាយរលំឬទ្ធិជ័យ និង យ៉ាម ខេមរាក្លិបរស្មីកុមារកំព្រាដែលចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់
​ព្រ័ត្រដូចគ្នានោះត្រូវប្រជែងគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ។អ្នកប្រដាល់ទាំង២រូបនេះស្ថិតក្នុងភាពស្ងប់ស្ងាត់
ដោយមិនបញ្ចេញសម្លេងឌឺដងគ្នាឡើយ ។
អ្នកឈ្នះក្នុងការដណ្ដើមយកចំណាត់ថ្នាក់លេខ៣នេះ នឹងបានទទួលរង្វាន់លួងចិត្តចំនួន២.០០០ដុល្លាររី
ឯអ្នកចាញ់នឹងបានរង្វាន់លួងចិត្តតែ៥០០ដុល្លារប៉ុណ្ណោះ ។នរណាដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ?

អត្ថបទដែលជាប់ទាក់ទង